ស្រុកស្ទឹងត្រង៖នាព្រឹកថ្ងៃសៅរ៍ ១០ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី៤៤ ទិវាកំណេីតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២២)ក្រោមអធិបតីភាព លោក សុិន សុខុន ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានក្រុមប្រឹក្សាស្រុក លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក ដោយមានអ្នកចូលរួមសរុបចំនួន១៦១នាក់ ស្រី៣៦នាក់។