ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ បាន​ចូលរួមកម្មវិធី ឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩រូប នៅតំបន់ប្រវត្តិ​សាស្រ្តយោធាតេជោកោះថ្ម X16 នៅឃុំទន្លង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​​ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​


ខេត្ដត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាន​ចូលរួមកម្មវិធី ឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩រូប នៅតំបន់ប្រវត្តិ​សាស្រ្តយោធាតេជោកោះថ្ម X16 នៅឃុំទន្លង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្រោមអធិបតីភាព ឯកឧត្តម ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​​ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​បំរុង​ វ៉​ មិញលឿង​ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ។