ព្រឹកថ្ងៃ ទី ៤ ខែ កក្កដា ឆ្នាំ ២០២១ ក្រុមការងារគណបក្សចុះជួយស្រុកព្រៃឈរ ក្រោមការដឹកនាំ របស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានអញ្ជើញចចុះមូលដ្ឋានឃុំចំនួន ៣ឃុំ និងបានផ្ដល់ការឧបត្ថម្ភជួយគាំទ្រ ដល់សកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺ ៖
១. ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំល្វា ស្រុកព្រៃឈរ បានឧបត្ថម្ភថវិកាចំនួន ៣.០០០.០០០រៀល សម្រាប់ចំណាយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងឃុំល្វា ។
២.ឯកឧត្តម ហូ ស៊ីវយ៉ុង ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំបារាយណ៍ ស្រុកព្រៃឈរ បាននាំយកអំណោយមួយចំនួនឧបត្ថម្ភមណ្ឌលចាក់វ៉ាក់សាំង ឃុំបារាយណ៍រួមមាន៖ ម៉ាស ២.៥០០ម៉ាស អាល់កុល ៣០លីត្រ ថវិកា២.០០០.០០០លានរៀល ជូនវិហារឥស្លាម មី ២០កេស និងថវិកា ៤០០.០០០ម៉ឺនរៀល។
៣.ឯកឧត្ដម ឡាយ សុខសៅគន្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំថ្មពូន ស្រុកព្រៃឈរ បានឧបត្ថម្ភថវិកា ៣.៥០០.០០០រៀល សម្រាប់គាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឃុំថ្មពូន ។