លោក​ ស៊ីម​ គង់​អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានអញ្ជេីញជាអធិបតីភាពក្នុងខួបលើកទី៤៤នៃការបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា “២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២២”​


ស្រុកស្រីសន្ធរ៖នាវេលាព្រឹកថ្ងៃសុក្រ ៩ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ លោក​ ស៊ីម​ គង់​អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាស្រុកបានអញ្ជេីញជាអធិបតីភាពក្នុងខួបលើកទី៤៤នៃការបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា “២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២២”​ ។

កម្មវិធី បានប្រព្រឹត្តទៅកាលពីដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក
កម្លាំង​ទាំង៣​ មេឃុំ ក្រុមប្រឹក្សា​ឃុំនិងមានតំណាងយុវជនចូលរួមផងដែរ សរុបចំនួន២៧០នាក់​ នៅសាល​ប្រជុំសាលាស្រុកស្រីសន្ធរ​ ។