លោកជំទាវ ប៉ាង ដានី រួមជាមួយលោកនាយកសាខាកាកបាទក្រហមខេត្ត បានបន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខា ទៅប្រគល់ជូនដល់ខ្នងផ្ទះ គ្រួសារ ក្នុងសូទិព្វ ស្រុកជើងព្រៃ


ស្រុកជើងព្រៃ ៖បន្ទាប់ពីចប់កម្មវិធី លោកជំទាវ ប៉ាង ដានី រួមជាមួយលោកនាយកសាខាកាកបាទក្រហមខេត្ត បានបន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខា ទៅប្រគល់ជូនដល់ខ្នងផ្ទះ គ្រួសារ ស្រ្តីឈ្មោះ អោក ឌី អាយុ ៣៧ឆ្នាំ ស្ថានភាពគ្រួសារមានជីវភាពខ្វះខាត មានប័ណ្ណសមធម៌ (ក្រ១) រស់នៅភូមិប៉ាណា ឃ៉ំសូទព្វ ស្រុកជើងព្រៃ មានកូនតូច ក្នុងបន្ទុក ជាមួយគ្នានោះលោកជំទាវ និងក្រុមការងារបានឧបត្ថម្ភនូវថវិកា ផ្ទាល់ខ្លួន មួយចំនួនជូនដល់គ្រួសារខាងលើ ផងដែរ៕