ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២១ លោក សំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកចំការចំការលើ បានដឹកនាំក្រុមការងារថ្នាក់ស្រុក រួមដំណើរជាមួយឯកឧត្តម ហេង វ៉ាន់ដា ប្រធានក្រុមការងារចុះជួយឃុំស្ពឺ អញ្ជើញចុះពិនិត្យមើល ប្រឡាយផ្លូវទឹកនៅភូមិស្ពឺកើត ស្ពឺលិច ពព្រេង និងបន្ទាយជ័យ ឃុំស្ពឺ ស្រុកចំការលើ ដែលឯកឧត្តមបានកសាងស្ថាបនាឡើង ដើម្បីអោយឃុំស្ពឺមានប្រឡាយទឹកហូរ បានល្អ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំស្ពឺក្នុងការរំដោះទឹកចេញពីគេហដ្ឋានបានយ៉ាងងាយស្រួល លើសពីនេះទៅទៀត ឯកឧត្តម ហេង វ៉ាន់ដា និងរដ្ឋបាលស្រុក បានសម្របសម្រួល ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងករណីធ្វើប្រឡាយបង្ហូរទឹក ដែលត្រូវប៉ះចំដីប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់បានស្រុះស្រួលឯកភាពទាំងស្រុងចំពោះការសម្របសម្រួលនោះ ហើយពួកគាត់ក៏ចូលរួមអបអរសាទរចំពោះឯកឧត្តម ដែលបានអភិវឌ្ឃន៍នូវឃុំស្ពឺកាន់តែរីកចម្រើនបន្តទៅមុខទៀត។បន្ទាប់មក ឯកឧត្តម ហេង វ៉ាន់ដា បានបន្តចុះទៅពិនិត្យនូវស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្ពឺ ដែលកំពុងតែសាងសង់ជិតរួចមួយរយភាគរយហើយ។