ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកស្បៀងអាហាររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋ ក្រ១ និងក្រ២ ចំនួន៤០០គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងស្រុកកោះសូទិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន


ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកស្បៀងអាហាររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋ ក្រ១ និងក្រ២ ចំនួន៤០០គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងស្រុកកោះសូទិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន។
អំណោយដែលចែកជូនប្រជាពលរដ្ឋ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេះ, ត្រីខ ១២កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកា ២០,០០០រៀល (អំណោយបន្ថែមរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ទាល់) ក្នុងមួយគ្រួសារ។