ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ជូនប្រជាពលរដ្ឋក្រីក្រ​ រងគ្រោះដោយទឹកជំនន់​ ចំនួន ៨០០គ្រួសារ


ស្រុកកំពង់សៀម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ជូនប្រជាពលរដ្ឋក្រីក្រ​ រងគ្រោះដោយទឹកជំនន់​ ចំនួន ៨០០គ្រួសារ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តនគរបាជ័យក្រៅ ស្រុកកំពង់សៀម។