ស្រុកចំការលើ ៖នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ មកពីឃុំទាំង៨ រួមមានឃុំបុសខ្នុរ ៦០គ្រួសារ ឃុំតាអុង ៥០គ្រួសារ ស្វាយទាប ៥០គ្រួសារ ឃុំល្វាលើ ៤០គ្រួសារ ឃុំចំការអណ្តូង ៤០គ្រួសារ ឃុំតាប្រុក ៤០គ្រួសារ ឃុំស្ពឺ ៦០គ្រួសារ និងឃុំជ័យយោ ៦០គ្រួសារ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម បានទទួលអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមធិបតីភាព ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់នេះ ដែល ជានិច្ចកាល សម្តេចតែងតែយកចិត្ដទុកដាក់ចំពោះ សុខទុក្ខ ជីវភាព និងសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា នាឱកាសចែកស្បៀងអាហារជូនប្រជាពលរដ្ឋនេះ ដើម្បី រក្សាឱ្យបាននូវស្ថេរភាព សង្គម យើងទាំងអស់គ្នា ត្រូវអនុវត្តតាមគោលការណ៍ចំនួន ៤ចំណុចសំខាន់ៗរួមមាន÷ ១-រក្សាអោយបាននូវសុខសន្តិភាពទោះដូរដោយតម្លៃណាក៏ដោយ. ២-រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយដោយគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ. ៣-រាល់បញ្ហាក៏ដូចជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋត្រូវបានរាយការណ៍ ជូនអាជ្ញាធរភូមិ ឃុំ ស្រុក ដើម្បីមានការដោះស្រាយអោយទាន់ពេលវេលា. ៤-ជាពិសេស គឺបងប្អូនប្រជាពលរដ្ឋបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការគាំទ្រសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងរក្សាឱ្យបាននូវសុខសន្តិភាពនេះដើម្បី ជាទុនសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង អោយកាន់តែរីកចំរើនលូតលាស់ ទៅមុខជាលំដាប់ ។
សូមបញ្ជាក់ផងដែរថា អំណោយស្បៀងអាហាររបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋទាំង ៤០០គ្រួសារ ខាងលើ ក្នុ ១គ្រួសារទទួលបាន ÷ អង្ក ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងត្រីខ ១យួរ ផងដែរ ៕