ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ១៦៦ គ្រួសារ ក្នុងក្រុងកំពង់ចាម ដែលជួបការលំបាក​ក្នុងអម្លុងនៃការឆ្លង​ជម្ងឺកូវីដ-១៩


ព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បាននាំយកអំណោយរបស់រដ្ឋបាលខេត្តចែកជូនដល់ ប្រជាពលរដ្ដែលឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាដាលនៃជំងឺកូវីដ-១៩ ចំនួន១៦៦គ្រួសារ ក្នុងក្រុងកំពង់ចាម ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ  ទឹកស៊ីអ៊ីវ ១យួរ និង មី ១កេស។

មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏មិនភ្លេចពាំនាំនូវការនឹករលឹក និងការសាកសូរសុខទុក្ខ ពី សម្តេចប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលតែងខ្វាយខ្វល់ និងយកចិត្តទុកដាក់ជានិច្ច ចំពោះ​ចំពោះ​សុខទុក្ខ និងការលំបាក របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការការពារខ្លួន ពីការឆ្លងជម្ងឺកូវីដ-១៩ តាមរយៈការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣កុំ ៣ការ” តាមការអំពាវនាវរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ។

បន្ទាប់មក នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានបន្តដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សក្រុងកំពង់ចាម និងការកែសម្រួលសមាសភាពក្រុមការងារចុះជួយសង្កាត់ទាំង៤ របស់ក្រុងកំពង់ចាម នៅស្នាក់ការបក្សក្រុងកំពង់ចាម។