ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងស្រុកព្រៃឈរ​ ខេត្តកំពង់ចាម


ស្រុកព្រៃឈរ៖នាព្រឹកថ្ងៃអង្គារ​ ១៤រោច​ ខែកត្តិក​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ អនុប្រធាន​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ​ បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីចែកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៤០០ គ្រួសារ អញ្ជើញមកពីឃុំចំនួន ៨ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ,មី១កេះ, ត្រីខ១យួរ,ទឹកត្រី១យួរ និងទឹកស៊ីអ៉ីវ១យួរ ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពី​ សម្តេចតេជោនាយករដ្ឋមន្រ្តី​ ព្រមទាំងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកយាយ​ លោកតា​ និងបងប្អូនទាំងអស់គ្នាដែលខំធ្វេីដំណេីមកតាំងពីព្រលឹមដេីម្បីចូលរួមក្នុងកម្មវិធីនេះ។