នាព្រឹកថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ ៖ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង និងជាប្រធានក្រុមការងារគណបក្ស និង រាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន រួមជាមួយ ឯកឧត្តមប្រតិភូអមដំណើរ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័យរដ្ឋបាលស្រុក កោះសូទិន មាន៖ អង្ករ ២,២៥០ គ.ក្រ មី២០ កេស ថវិកា ២ ០០០ ០០០៛ ឧបត្ថម្ភ ប្រជាជន កំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ៤គ្រួសារ ក្នុង នៅភូមិដំណាក់ព្រីងលិចឃុំមហាលាភ ក្នុង១គ្រួសារអង្ករ ២៥ គ.ក្រ មី១កេះ ទឹក ១ត្រីយួរ ទឹកស៊ីអ៊ីវ១យួរ និងចូលបុណ្យសព ជីដូន សមាជិកក្រុមប្រឹក្សាឃុំពាមប្រធ្នោះ ជាថវិកា១ ០០០ ០០០៛ ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កេីនការយកចិត្តទុកដាក់ ថែរទាំសុខភាព និងអនុវត្តន៍តាមវិធានការសុខាភិបាល “៣ការពារនិងប៣កុំ “ជាប្រចាំ ដេីម្បីចៀសឆ្ងាយពីការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩៕