លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងជំនួបសំណេះសំណាល ជាមួយ ប្រតិភូ របស់អង្គការ UNFPA


កំពង់ចាម៖រសៀលថ្ងៃសុក្រ ទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២  លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមការងារពង្រឹងការឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ(GBV) បានអញ្ជើញចូលរួម ក្នុងជំនួបសំណេះសំណាល ជាមួយ ប្រតិភូ របស់អង្គការ UNFPA ដើម្បីពិភាក្សាលើការងារកិច្ចសហការមួយចំនួនដែលបានអនុវត្តន៍ កន្លងមក ក៏ដូចជាអំពីការគាំទ្រផែនការបន្ត ជាមួយក្រុមការងារ ធ្វើនៅសាលប្រជ៉ំ នៃមន្ទីកិច្ចការនារីខេត្តកំពង់ចាម ។