ក្រុងកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលក្រុងកំពង់ចាម បានរៀបចំកិច្ចប្រជុំ ស្តីពី ការពិគ្រោះយោបល់សេវាដឹកជញ្ជូនសំរាមក្នុងក្រុងកំពង់ចាម និងផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ១៩៥ប្រកប.ស្ថ ស្តីពី ការកំណត់តម្លៃអតិបរមានៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម ។
ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង ក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាន លោកលោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារ ។