ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍន:ភាពការងារបញ្ជូលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ នូវបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ


កំពង់ចាម៖នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍន:ភាពការងារបញ្ជូលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ នូវបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ដែលសង្កាត់ទាំងបួនក្នុងក្រុងកំពង់ចាមកំពុងអនុវត្ត ។