ស្រុកបាធាយ ៖ នាព្រឹកថ្ងៃទី ០១ ខែវិច្ចិកា ឆ្នាំ២០២២ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ដកំពង់ចាម លើកទី៤ អាណត្ដិទី៣ ឆ្នាំ២០២២ ដោយមានអញ្ជើញចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ដ ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ដ លោកជំទាវ លោក លោកស្រី និងមន្ទីរជុំវិញខេត្ដផងដែរ ។ វេទិកានេះប្រព្រឹត្ដទៅនៅស្រុកបាធាយ ខេត្ដកំពង់ចាម ។