ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញចុះសួរសុក្ខទុក្ខ ស្វែងយល់ពីការលំបាករបស់ប្រជាជន ១១ គ្រួសារនៅភូមិជើងគោក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម


នៅថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២១
ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ដោយមានការអមដំណើរ ពីសំណាក់លោក ប៊ិន ឡាដា ប្រធានគណ:កម្មាធិការគណបក្សស្រុកកំពង់សៀម និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលស្វែងយល់ពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ចំនួន ១០គ្រួសារ នៅភូមិជើងគោក ឃុំអំពិល ស្រុកកំពង់សៀម និងបាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ មាន៖
– ឧបត្ថម្ភ ប្រជាពលរដ្ឋដែរជួបការលំបាកចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ត្រី ខ ០១យួរ និងថវិកា ៥០,០០០រៀល សរុបថវិកា ៥០០,០០០រៀល។
– ឧបត្ថម្ភក្រុមប្រឹក្សាឃុំអំពិលថវិកា ៥០០,០០០រៀល។
– ឧបត្ថម្ភប៉ុស្ដិ៍នគរបាលឃុំអំពិល ថវិកា ១៤០,០០០រៀល។
ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ ក៏បានអញ្ជើញទៅសួសុខទុក្ខ លោកអាចារ្យ សែម ចន(អាចារ្យវត្តសុវណ្ណគិរីរតន: ភ្នំប្រុស) ដែលកំពុងមានជម្ងឺប្រចាំកាយសម្រាកនៅលំនៅស្ថានផ្ទាល់ ដោយបាន ឧបត្ថម្ភ ថវិកា ៤០០,០០០រៀល និង អង្ករ ២៥គីឡូក្រាម មី ០១កេស ត្រី ខ ០១យួរ ។
ប្រធានគណបក្សស្រុក ឧបត្ថម្ភ លោកគ្រូធម្មាចារ្យ សែម ចន ដែលមានជំងឺប្រចាំកាយ ថវិកា ២០០ ០០០៛ ដល់លោកអាចារ្យ សែម ចន ផងដែរ ។
– ឧបត្ថម្ភចំណាយផ្សេងៗ ថវិកា ២០០,០០០រៀល។
+ សរុបរួម ទាំងសម្ភារៈ​និងថវិកា ស្មើនឹងចំនួន ៣,០០០,០០០រៀល។
(ប្រភពព័ត៌មាន ពីគណបក្សស្រុកកំពង់សៀម)