កំពង់ចាម៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួម ដឹកនាំកិច្ចប្រជ៉ំត្រួតពិនិត្យ លទ្ធផលការងាររយៈពេល ៩ខែ របស់គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្វើនៅសាលប្រជ៉ំតូច នៃរដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី សមាជិក សមាជិកា នៃក្រុមការងារជំនាញទាំង៦ របស់ (គ ជ ប ជ) លោក លោកស្រីអភិបាលរងស្រុកទទួលបន្ទុកការងារ អាជ្ញាធរមានសមត្ថកិច្ច និងអង្គការដៃគូសង្គមស៊ីវិល ក្នុងខេត្តកំពង់ចាម ដែលពាក់ព័ន្ធ ប្រមាណ ៤០រូបផងដែរ៕