ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដ បានចុះអមដំណើរឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចែកពូជស្រូវ ដល់ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅក្នុងឃុំស្វាយទាប ឃុំស្ពឺ និងឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមចំនួន៧៤គ្រួសារ


ស្រុកចំការលើ៖នៅព្រឹកថ្ងៃពុធ ២រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចុះអមដំណើរឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចែកពូជស្រូវ ដល់ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅក្នុងឃុំស្វាយទាប ឃុំស្ពឺ និងឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមចំនួន៧៤គ្រួសារ ដែលបានរងផលប៉ះពាល់ដោយសាជំនន់ទឹកភ្លៀងក្នុងពេលកន្លងទៅ សមាសភាពចូលរួមមាន លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំទាំងបី សរុបអ្នកចូលរួមចំនួន១៤៥នាក់ ស្រី៥៥នាក់។ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត បានជម្រាបជូនពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ លើការគិតគួររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិសេសការប្រឹងប្រែងលើកស្ទួយជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ។