ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការសាងសង់ច្រាំងទន្លេចំនួន៣កន្លែងនៅក្នុងស្រុកស្រីសន្ធរនិងស្រុកកងមាស


នៅព្រឹកថ្ងៃទី១៥ មិថុនា ២០២១ ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បានដឹកនាំក្រុមការងារបច្ចេកទេស, មន្ទីរ-អង្គភាពជំនាញ, អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការងារសាងសង់ច្រាំងទន្លេចំនួនពីរកន្លែង ប្រវែង១.៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំឬស្សីស្រុក និងឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថថា៖ គិតមកដល់ពេលនេះសំណង់សាងសង់ច្រាំងទន្លេទាំងពីរទីតាំងសម្រេចបានលទ្ធផលដូចខាងក្រោម÷
១-សំណង់សាងសង់ច្រាំងទន្លេ ស្ថិតនៅក្នុងឃុំកោះអណ្ដែត សម្រេចបានបាន ១០០ ភាគរយ។
២.សំណង់សាងសង់ច្រាំងទន្លេ ស្ថិតនៅក្នុងឃុំឬស្សីស្រុក សម្រេចការសាងសង់បានប្រមាណ ៥០ ភាគរយ។
បន្ទាប់មក,នៅវេលាម៉ោង១២:១៥នាទី ថ្ងៃត្រង់នាថ្ងៃ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំក្រុមការងារបច្ចេកទេស, មន្ទីរ-អង្គភាពជំនាញ, អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃសាងសង់ច្រាំងទន្លេមួយកន្លែងទៀត ស្ថិតនៅក្នុងឃុំសូគង ស្រុកកងមាស ដែលមានប្រវែង ៥០០ ម៉ែត្រ ដែលសម្រេចការសាងសង់បានប្រមាណជា ៨០ភាគរយរួចហើយ។
(ប្រពព ពីចៅ វង្ស I.K.team.)