ស្រុកកំពង់សៀម៖នាព្រឹកថ្ងៃច័ន្ទ ១៤ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី២៤តុលា ឆ្នាំ២០២២ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្ដកំពង់ចាម និងព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូសំវរមុនីអនុគណស្រុកកំពង់សៀម និងព្រះមន្ដ្រីសង្ឃស្រុក ព្រមទាំងសហការី ឯកឧត្ដម លី ថៃហាក់ តំណាងឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតំបែរ ខេត្ដត្បូងឃ្មំ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម និងលោកជំទាវ ម៉ក់ សុីថា ព្រមទាំងលោក ប៊ិន ឡាដា អភិបាល នៃគណៈស្រុកកំពង់សៀម និងសហការី រួមនឹងលោកមេឃុំហាន់ជ័យ បាននិមន្ដ និងអញ្ជើញនាំយកអំណោយរបស់ឯកឧត្ដមរដ្ឋមន្ដ្រី និងលោកជំទាវ មកប្រគល់ជូនប្រជាជនដែលជួបការលំបាកចំនួន ២០គ្រួសារ ដែលរស់នៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។