ក្រុមយុវជនសកម្មបណ្តាញសង្គម ហៅកាត់ថា KCY នៃផែនព័ត៌មាន និងផ្សព្វផ្សាយតាមបណ្ដាញសង្គម នៃក្រុមការងារយុវជនគណបក្សខេត្ដ បាននាំយកអំណោយមនុស្សធម៌របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ទៅប្រគល់ជូនគ្រួសារទីទល់ក្រចំនួន ១គ្រួសារ


ស្រុកកោះសូទិន៖ នៅរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រុមយុវជនសកម្មបណ្តាញសង្គម ហៅកាត់ថា KCY នៃផែនព័ត៌មាន និងផ្សព្វផ្សាយតាមបណ្ដាញសង្គម នៃក្រុមការងារយុវជនគណបក្សខេត្ត ដឹកនាំ ដោយលោកគ្រូ វ៉ាន់ សុភិន ជំនួយការផែន បានដឹកនាំក្រុមយុវជន រួមមាន៖
•ភិក្ខុ សោ សីហា
•លោក ថូ ប៊ុនធឿន
•លោក គុយ វុត្ថា
•កញ្ញា ប៉ូ ណាន់ឌី
•កញ្ញា សឿន ថានី
•កញ្ញា គឹម មុនីរ័ត្ន


បាននាំយកអំណោយមនុស្សធម៌របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ទៅប្រគល់ជូនគ្រួសារទីទល់ក្រចំនួន ១គ្រួសារ ដែលមានប្តីឈ្មោះ កូយ សីហា និងប្រពន្ធ ចេក ចំប៉ី ស្ថិត នៅ ភូមិកំពង់ស្តីកណ្តាល ឃុំកំពង់រាប ស្រុកកោះសូទិន។
សម្ភារៈ រួម មាន ៖ អង្ករ ៥០គ.ក , ថវិកា ៥០,០០០៛, មីខ្លាឃ្មុំ ១កេស, ត្រី ខ ១យួ, ទឹក ស៉ីអ៉ីវ ១យួ, ទឹក ត្រី ១យួ និងទឹកសុទ្ធ ៤យួ ។