កំពង់ចាម៖នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម សមាសភាពចូលរួមកងកម្លាំងប្រដាប់អាវុធ មន្ទីរព័ត៌មានខេត្ត អភិបាលរងក្រុង-ស្រុក តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម សរុបអ្នកចូលរួមចំនួន៥០នាក់ ស្រី១១នាក់ ។