កំពង់ចាម៖នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម អញ្ជើញ ដឹកនាំជាស្រ្តីខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំតាមប្រពន្ធអនឡាយ ស្តីពីកំពូលស្រ្តីអាស៊ាន លើកទី២ ក្រោមប្រធានបទ ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ដើម្បីបំផុសសហគ្រិនភាពរបស់ស្រ្តីអាស៊ាន នៅសាលប្រជុំតូច សាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញ ពីឯកឧត្តម លោកជំទាវ ក្នុងតំបន់អាស៊ាន ។