ស្រុកកងមាស៖ម៉ោង១១:៣០ ថ្ងៃត្រង់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហានពីរ ស្ថិតក្នុងឃុំ កងតាណឹង ស្រុកកងមាស ប្រវែង ១,៦៥២ម៉ែត្រ ទទឹង ៥ម៉ែត្រ ហើយថ្ងៃនេះការដ្ឋានកំពុងចំបាញ់ស្រោចកៅស៊ូជាន់ទី៣ ឬក៏ M ១២ ដោយអនុវត្តបានប្រមាណ ៩០%។