ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ចុះ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការងារបង្កបង្កេីនផល​ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់​ និងខូចខាតដោយសារជំនន់ទឹកភ្លៀង​ និងទឹកទន្លេមេគង្គ ស្រុកកងមាស


ស្រុកកងមាស៖នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ចុះ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការងារបង្កបង្កេីនផល​ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់​ និងខូចខាតដោយសារជំនន់ទឹកភ្លៀង​ និងទឹកទន្លេមេគង្គ​ ដេីម្បីដោះស្រាយជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋនៅឃុំព្រែកក្របៅ ស្រុកកងមាស។