កំពង់ចាម៖ដើម្បីចូលរួមលើកកម្ពស់ក្នុងការអភិរក្ស និងថែរក្សានូវវប្បធម៌ប្រពៃណីដ៏រុងរឿងផូរផង់របស់ខ្មែរ ក៏ដូចជាការលើកទឹកចិត្តប្រកបដោយភាពភាពស្និទ្ធស្នាល និងកក់ក្តៅ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្រុមសិល្បករ ល្ខោនបាសាក់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភនូវថវិកាមួយចំនួនសម្រាប់ជាមធ្យោបាយសម្រាប់ធ្វើដណើរ និងការស្នាក់នៅ ហូបចុក ខណៈក្រុមល្ខោន១ក្រុមនេះ នឹងចេញទៅប្រឡងប្រណាំងយកជ័យលាភីថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ។