លោក រ៉េត សារ៉ាត ប្រធានផែនវប្បធម៌ និងសាសនានៃក្រុមការងារយុវជនគណបក្សកម្ពុជា ខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ដ របស់ផែនវប្បធម៌ និងសាសនា


កំពង់ចាម៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក រ៉េត សារ៉ាត ប្រធានផែនវប្បធម៌ និងសាសនានៃក្រុមការងារយុវជនគណបក្សកម្ពុជា ខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ដ របស់ផែនវប្បធម៌ និងសាសនា នៃក្រុមការងារយុវ៌ជនគណបក្សកម្ពុជា ខេត្តកំពង់ចាម ។

កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុប្រធាន អនុប្រធាន ជំនួយការផែន ព្រមទាំងសមាជិកទាំងអស់ចំនួន ៥៦ អង្គនាក់ផងដែរ ។