កំពង់ចាម៖នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្ន២០២២ ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបើកសិក្ខាសាលាស្តីពី ការត្រួតពិនិត្យឡើងវិញលើសកម្មភាព ឆ្លើយតបទៅនឹងជំងឺកូវីដ19 និងការត្រៀមរៀបចំឆ្លើយតប គ្រោះអាសន្នសុខភាពសាធារណៈ ដំណាក់កាលទី៤ ដោយក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាល អភិបាលរងក្រុង-ស្រុកទាំង ១០ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួមប្រមាណជា ១០០នាក់ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។