ក្រុមប្រក្សា ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិទី៣


ក្រុមប្រក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី០៥អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរង ខេត្តកំពង់ចាម ព្រមទាំង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹក មន្ត្រីរាជការ មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ជាច្រើននាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះ ។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាកំពង់ចាម បានគូសបញ្ជាក់ថា កិច្ចនេះ បានលើកយករបៀបវារៈ សំខាន់ៗ ចំនួន ៦ មកពិភាក្សា គឺ ៖

១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី០៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ ។

២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំត្រីមាសទី៣ និងទិសដៅការងារប្រចាំត្រីមាស៤ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ចាម ។ ៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ តុលា វិច្ឆិកា ឆ្នាំ

២០១៩ របស់រដ្ឋបាលខេត្តកំពង់ចាម ។ ៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០១៩។

៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ (២០២០-២០២៤)។ ៥.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ ។ និង៦.បញ្ហាផ្សេងៗ ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏បានដំណើរការ ដូចអ្វីដែលបានគ្រោងទុក នៅក្នុងរបៀបវារៈ ផងដែរ ៕