កំំពង់ចាម៖នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរអង្គភាពជំនាញជុំវិញខេត្ត អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីការបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហាររូបត្ថម្ភក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគនៅឃុំ/សង្កាត់ ប្រកបដោយបរិយាបន្នសង្គម តាយរយៈប្រព័ន្ធវីដេអូ(Zoom) ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។