កំពង់ចាម៖នាព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន។
សម្រាប់របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្ត។
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅបន្តខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
៣.បញ្ហាផ្សេងៗ។