ឯកឧត្តម គន់ គីមព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានយកពូជស្រូវសែនក្រអូប មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៦ ឃុំ


ដោយមានការយកចិត្តទុកដាក់ខ្ពស់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់អោយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានយកពូជស្រូវសែនក្រអូប មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៦ ឃុំ គឺ ឃុំ ទងត្រឡាច ឃុំជីបាល ឃុំប្រាំយ៉ាម ឃុំព្រែកដំបូក ឃុំបារាយណ៌ និងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលមានលទ្ធភាពស្តារឡើងវិញបន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់ ទន្លេមេគង្គឆ្នាំ២០១៩នេះ ។


សូមបញ្ជាក់ផងដែរថា ពូជស្រូវដែលត្រូវចែកជូននាពេលនេះចំនួន ១០៧.៥០០តោន សម្រាប់បងប្អូនប្រជាពលរដ្ឋចំនួន ១១៧៧គ្រួសារ ។


តាមរបាយការណ៍របស់ លោក សឹម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានបញ្ជាក់អោយដឹងថា នាអំឡុងទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០១៩នាពេលកន្លងមកនេះ បានធ្វើអោយប៉ះពាល់លិចភូមិអ្នកស្រុក ចំនួន ៦៩ភូមិ ប៉ះពាល់គ្រួសារចំនួន ១៧៣៧គ្រួសារ លិចផ្ទះ ចំនួន ១៧៣៧ខ្នងផ្ទះ រុះរើផ្ទះដោយបាក់ច្រាំចំនួន ៣៩ផ្ទះ លិចវត្ត ១០កន្លែង សាលារៀន ៨កន្លែង និងធ្វើអោយប៉ះពាល់ផ្ទៃដីកស្រូវ ចំនួន ៤៩៥០ហិតា និងស្រូវពង្រោះ ១០១២ហិតា ។
កម្មវិធីនៅបានប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។