នៅរសៀលថ្ងៃទី៩ ខែតុលា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំប្រតិភូខេត្ត ដាក់ កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ មេឃុំកោះទន្ទឹម ស្រុកកំពង់សៀម ឈ្មោះ ទី លាប ដែលបានទទួលមរណៈភាព កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៣ទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ៧៩ ឆ្នាំ។ ពិធីបុណ្យខាងលើ ប្រារព្ធធ្វើនៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕