កំពង់ចាម៖នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោក សាក់ សុវណ្ណ អគ្គនាយករងនៃអគ្គនាយដ្ឋានអបរំ ព័ត៌មាន និងទំនាក់ទំនងសាធារណ:របស់(គ.ជ.ប) បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី”ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ជូនមន្ត្រីលេខាធិការដ្ឋាននៃគណ:កម្មការខេត្តរៀបចំការបោះឆ្នោត(លធ.ខប) និងអ្នកពាក់ព័ន្ធរយ:ពេល២ថ្ងៃទី១២ ដល់១៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ដោយមានការចូលរួមពីគ្រូឧទ្ទេស កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរព័ត៌មានខេត្ត អភិបាលរងក្រុង-ស្រុក តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម សរុបអ្នកចូលរួមចំនួន៥៤នាក់ ស្រី១៩នាក់ ។