ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមឱកាសអញ្ជើញជាធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារអធិការដ្ឋានស្រុកកោះសូទិន


“បើគ្មានទីកន្លែងបំរើសេវា នោះអ្នកមករកសេវា ក៏មិនមកដែរ ។ អញ្ចឹងទេ ក្រសួងមហាផ្ទៃ បានបង្កើតឲ្យមាន នូវអគារដ្ឋបាលនេះឡើង ដើម្បី បង្កលក្ខណៈងាយស្រួល សម្រាប់មន្ត្រីជំនាញបំពេញការងារ និងសម្រួលដល់ប្រជាពលរដ្ឋ មករកសេវា” ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ថ្លែងយ៉ាងដូច្នេះ ធ្វើឡើង ក្នុង នៅស្រុកោះសូទិន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នេះ ។

 ក្នុងពិធីនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានភ្ជាប់ជាមួយអំណោយជាវត្ថុកំដដៃ ដល់យាយ តា ដែលបានចូលរួមប្រមាណជា ៣៦នាក់ ដោយម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀល ផងដែរ ៕