ស្រុកកំពង់សៀម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ នេះ បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានលើផ្លូវបេតុង ប្រវែង១៤០ ទទឹង ៨ម៉ែត្រ ស្ថិតនៅជើងភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលជាចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដែលអនុវត្តគម្រោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានលើផ្លូវបេតុង ប្រវែង១៤០ ទទឹង ៨ម៉ែត្រ ស្ថិតនៅជើងភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម
