ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមយុវជនសកម្មបណ្តាញសង្គម ហៅកាត់ថា KCY នៃផែនព័ត៌មាន និងផ្សព្វផ្សាយតាមបណ្ដាញសង្គម នៃក្រុមការងារយុវជនគណបក្សខេត្ត ក្រោមការចង្អុលបង្ហាញពីលោក ទូច ចាន់ណា ប្រធានផែន បណ្ដាញសង្គមKCY និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាបានអនុញ្ញាតឱ្យ៖
• លោក ថេ សុភ័ក្ត្រ
• លោក ស៊ីម ពន្លក
• លោក ហ៊ាវ សុខជា
• លោក តូ លាងហេង
ដែលជាជំនួយការផែនដឹកនាំ
• ក្រុមយុវជនសកម្មKCY០៥-០០៦
• ក្រុមយុវជនសកម្មKCY០១០-០០១
• ក្រុមយុវជនសកម្មKCY០១០-០០២
បានសហការណ៍ជាមួយអាជ្ញាធរភូមិឃុំ ចូលរួមសម្អាតបរិស្ថាននៅលើស្ពានព្រែកបាក់ ដើម្បីអបអរសាទរពីធីបុណ្យភ្ជុំបិណ្ឌនៅពេលខាងមុខនេះ ដែលស្ថិតនៅក្នុង ឃុព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕