ឯកឧត្តម រិន វីរៈ ប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្ដាលទទួលបន្ទុកស្រុកស្ទឹងត្រង់​ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់អគាររង់ចាំសម្រាលទំហំ 9.90ម x 6.50ម នៅមណ្ឌលសុខភាពដងក្តារ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ


ស្រុកស្ទឹងត្រង៖ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម រិន វីរៈ ប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្ដាលទទួលបន្ទុកស្រុកស្ទឹងត្រង់ , លោក ទុន ណេត អនុប្រធានគណបក្សស្រុកស្ទឹងត្រង់ និង លោក ពូន រុន ប្រធានក្រុមការងារគណបក្សចុះជួយឃុំដងក្តារ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់អគាររង់ចាំសម្រាលទំហំ 9.90ម x 6.50ម នៅមណ្ឌលសុខភាពដងក្តារ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ប្រធាន អនុប្រធាន សមាជិក ក្រុម ជន បង្គោល ចុះជួយ ស្រុកស្ទឹងត្រង់ និង មានការ អញ្ជើញចូលរួម ពីក្រុមការងារយុវជនគណបក្សស្រុក, យុវជន គណបក្ស ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ , បុគ្គលិកមណ្ឌលសុខភាពនិងយាយជីតាជី ប្រមាណ60នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម រិន វីរៈ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងបានបន្តដំណើរចុះពិនិត្យ វឌ្ឍនភាព អគារស្នាក់នៅរបស់គ្រូបង្រៀន 1ខ្នងមាន4បន្ទប់ នៅអនុវិទ្យាល័យ&បឋម សិក្សាដងក្តារ ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលសម្រេចបានលទ្ធផល 100%។