កំពង់ចាម៖នៅព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមជាអនុប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយភូមិទី ២ សង្កាត់វាលវង់ រួមជាមួយលោកស្រី រិន ធារ៉ា អនុប្រធានក្រុមការងារចុះជួយសង្កាត់វាលវង់ ព្រមទាំង លោក លោកស្រី សង្កាត់វាលវង់ និងមេភូមិទី២ បាននាំយកអំណោយ ដូចជា កង់ចំនួន ០២ គ្រឿង គ្រឿងឧបភោគ បរិភោគ សម្ភារស្នាក់នៅ និងផ្ទះបាយ ព្រមទាំងថវិកា ជូនស្ត្រីមេម៉ាយក្រីក្រខ្វះខាត ចំនួន ០១ គ្រួសារ មានកូន ០២ នាក់ រស់នៅភូមិទី ០២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រខេត្តកំពង់ចាម។