រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើតការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណ:បញ្ជាការដឹកនាំប្រតិបត្តិ នៅសាលប្រជុំអគ្គស្នងការនគរបាលជាតិ(ជាន់ទី៣) រាជធានីភ្នំពេញ ។