ស្រុកជើងព្រៃ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសម្រួលចរន្តផ្លូវទឹក ខណៈជំនន់ទឹកភ្លៀងបានជន់លិចស្រែស្រូវរបស់ប្រជាកសិករ ប្រមាណជាង៣០ ហិកតា ស្ថិតក្នុងភូមិពង្រ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមការងារដើម្បីចាត់ចែងការខាងលើឱ្យទទួលបានជោគជ័យ។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលបានជន់លិច បរិវេណសាលាឃុំ ប៉ុសិ្តនគរបាលរដ្ឋបាលឃុំស្រម៉រ និងបានឧបត្ថម្ភថវិកាមួយចំនួនដើម្បីជួសជុលកែលម្អផ្លូវចូលនៅពេលទឹកស្រកឡើងវិញ។