ស្រុកកោះសូទិន៖រសៀលថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយជូនថ្នាក់ដឹកនាំភូមិ ឃុំ ក្នុងស្រុក កោះសូទិន។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍បក្សខេត្ត/ស្រុក មន្ត្រីគណបក្សពាក់ព័ន្ធ និងសិក្ខាកាមចូលរួមប្រមាណជិត១៥០នាក់ នៅទីស្នាក់ការគណបក្សស្រុកកោះសូទិន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានលើកឡើងថា÷
-មូលដ្ឋានរឹងមាំ គណបក្សទទួលបានការគាំទ្រខ្លាំង
-ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ត្រង់លក្ខណៈសម្បត្តិទី១ -ការផ្តល់សេវាសាធារណ: ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។
-មន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកនៅថ្នាក់មូលដ្ឋាន ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទបស្កាត់ការប៉ុនប៉ងបង្កចលណារបស់បក្សពួកប្រឆាំង និងមជ្ឈដ្ឋានអគតិ សំដៅធានាដំណើរការអភិវឌ្ឍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា និងសូមចូលរួមគាំទ្រយ៉ាងក្លៀវក្លានូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស៕