កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធានគណៈប្រចាំការ ឯកឧត្តមអនុប្រធានបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន នៅមន្ទីរគណបក្សខេត្ត។