ព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូសំវរមុនីអនុគណស្រុកកំពង់សៀម និងព្រះសហការី ឯកឧត្ដម លី ថៃហាក់ តំណាងឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញនាំយកអំណោយរបស់ឯកឧត្ដមរដ្ឋមន្ដ្រី និងលោកជំទាវ មកប្រគល់ជូនប្រជាជនដែលជួបការលំបាកចំនួន ១៧គ្រួសារ ដែលរស់នៅក្នុងឃុំកោះរកា ស្រុកកំពង់សៀម ខេត្ដកំពង់ចាម


ស្រុកកំពង់សៀម៖នៅព្រឹកថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូសំវរមុនីអនុគណស្រុកកំពង់សៀម និងព្រះសហការី ឯកឧត្ដម លី ថៃហាក់ តំណាងឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតំបែរ ខេត្ដត្បូងឃ្មំ ស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម និងលោកជំទាវ ម៉ក់ សុីថា ព្រមទាំងអាជ្ញាធរឃុំកោះរកា បាននិមន្ដ និងអញ្ជើញនាំយកអំណោយរបស់ឯកឧត្ដមរដ្ឋមន្ដ្រី និងលោកជំទាវ មកប្រគល់ជូនប្រជាជនដែលជួបការលំបាកចំនួន ១៧គ្រួសារ ដែលរស់នៅក្នុងឃុំកោះរកា ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។