អបអរសាទរពិធីសម្ពាធបើកអោយប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា ១ ខ្នង ៤ បន្ទប់និងសមិទ្ធផលមួយចំនួន ក្នុងសាលាបឋមសិក្សាស្វាយផ្អែម ជាអំណោយរបស់អង្គការ Balance Communication និងសប្បុរសជនជប៉ុនតាមរយះអង្គការ TDO នៅភូមិអូរពី ឃុំដងក្ដា ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម


ស្រុកស្ទឹងត្រង៖នៅព្រឹកថ្ងែសៅរ៍ ទី១៣ខែសីហាឆ្នាំ២០២២ ឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុបពិធីសម្ពាធបើកអោយប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា ១ ខ្នង ៤ បន្ទប់និងសមិទ្ធផលមួយចំនួន ក្នុងសាលាបឋមសិក្សាស្វាយផ្អែម ជាអំណោយរបស់អង្គការ Balance Communication និងសប្បុរសជនជប៉ុនតាមរយះអង្គការ TDO នៅភូមិអូរពី ឃុំដងក្ដា ស្រុកស្ទឹងត្រង ក្រោមអធិតិបីភាព ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីនោះដែរក៍មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោក លោកស្រី អភិបាលរងស្រុកអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ដព្រមទាំងសិស្សនុសិស្សមាតាបិតាផងដែរ ។