ឯកឧត្ដម​ ​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីរាជការ​-មន្ទីរអង្គភាព​ជុំវិញសាលាខេត្ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ សព​ ឧបាសិកា​ តាយ​ ឆៃអេង​


នៅព្រឹក​ ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ ​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីរាជការ​-មន្ទីរអង្គភាព​ជុំវិញសាលាខេត្ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ សព​ ឧបាសិកា​ តាយ​ ឆៃអេង​ ជន្មាយុ​៧៣ឆ្នាំ​ ដោយរោគាពាធ​ ដែលត្រូវជាម្តាយបង្កេីត​ លោក​ នង​ ម៉េងហ៊ាង​ ប្រធានការិយាល័យការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម​ ។ 

បញ្ជាក់​កម្មវិធីបុណ្យសពប្រារព្ធឡេីងនៅគេហដ្ឋានសពស្ថិតក្នុងភូមិអង្គួយដី​ ឃុំក្រឡា​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។