ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត អញ្ជើញចុះត្រួតពិនិត្យសន្តិសុខសណ្ដាប់ធ្នាប់ជុំវិញបរិវេណពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតក្នុងក្រុងកំពង់ចាម


កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហកាជាមួយកងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស អញ្ជើញចុះត្រួតពិនិត្យសន្តិសុខសណ្ដាប់ធ្នាប់ជុំវិញបរិវេណពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតក្នុងក្រុងកំពង់ចាម។