ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋ


ដើម្បី ដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ហើយបានរុះរើផ្ទះ ៣៣គ្រួសារ បច្ចុប្បន្ននេះ នៅស្រុកស្រីសន្ធរ ។

សូមបញ្ជាក់ថា ក្នុងចំណោមឃុំទាំង ១៤ នៃស្រុកស្រីសន្ធរ មានឃុំចំនួន ៩ បានទទួលរងនូវផលប៉ះពាល់ដោយសារទឹកជន់លិច ។ ដោយឡែក ប្រជាពលរដ្ឋប្រឈមនឹងរុះរើផ្ទះ ដោយសារការស្រុតច្រាំង មានប្រមាណជាង ១០០គ្រួសារ ក្នុងនោះពលរដ្ឋ ៣៣គ្រួសារ នៅឃុំចំនួន ពីរ គឺឃុំកោះអណ្ដែត និងឃុំឬស្សីស្រុក បានរុះរើលំនៅដ្ឋាន ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានផ្ដល់នូវអំណោយ ប្រជាពលរដ្ឋទាំង ៣៣គ្រួសារ ក្នុង ១គ្រួសារ តង់ ១ និងថវិកា ២០ម៉ឺនរៀល ដើម្បី ដោះស្រាយការរុញរើលំនៅដ្ឋាន ផងដែរ ៕