កំពង់ចាម៖នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគម្រោងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសម្រាម ក្នុងក្រុងកំពង់ចាម ដោយមានការចូលរួមពីធីតំណាងស្នងការនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត អភិបាលរងក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ ចៅសង្កាត់ទាំង៤ សាកលវិទ្យាធិកា នៃសាកលវិទ្យាល័យ នាយក នាយិកា វិទ្យាល័យ នាយក នាយិកា អនុវិទ្យាល័យ និងបឋមសិក្សា ក្នុងក្រុងកំពង់ចាម តំណាងអង្គការ(UNDP) ប្រធានអង្គការអ្នកអភិវឌ្ឍន៍ ប្រធានអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ មន្ត្រីអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម តំណាងអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ដោយមានអ្នកចូលរួមសរុបចំនួន៦៦នាក់ ស្រី២១នាក់ ។ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ។